ខេត្តកែប, ព្រឹកថ្ងៃសុក្រ ៣ កើត
ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤
លោក ទាង វណ្ណារ៉ា
អនុប្រធានស្តីទីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត តំណាងលោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងមន្រ្តីជំនាញបានចូលរួមសិក្ខាសាលាផ្សព្វផ្សាយពីការយល់ដឹងអំពីច្បាប់
និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារថ្មី ក្រោមអធិបតីភាពលោក អ៊ឹម បញ្ញារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្ត
តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និង ឯកឧត្តមបណ្ឌិត
សេង ជាសិទ្ធ ប្រធាននាយកដ្ឋាននីតិកម្ម គោលនយោបាយសារពើពន្ធ
និងសហប្រតិបត្តិការពន្ធដារអន្តរជាតិ នៃអគ្គនាយកដ្ឋានពន្ធដារ នៅ សណ្ឋាគារសង្គហៈមិត្ត។
សិក្ខាសាលាផ្សព្វផ្សាយនេះមានការអញ្ជើញចូលរួមពីសាខាពន្ធដារខេត្តកែប ខេត្តកំពត ខេត្តកោះកុង
ខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ មន្រ្តីរាជការនៃមន្ទីរអង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋជាម្ចាស់អាជីវកម្មក្នុងខេត្តកែប
។ សិក្ខាសាលានេះបានបញ្ចាប់នៅម៉ោង ១២ :៣០ នាទីរសៀលថ្ងៃដដែល។